ឯកឧត្តម ប្រាក់ ចំរើន បាននាំយកអំណោយអង្ករផ្តល់ទុកសម្រាប់ចែកជូនដល់ជនចាស់ជរា និងអ្នកមានជំងឺ ចំនួន ៩០គ្រួសារ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បាននាំយកអំណោយអង្ករចំនួន ១០០បាវ ស្មើនឹង ២ ០០០គីឡូក្រាម ផ្តល់ទុកសម្រាប់ចែកជូនដល់ជនចាស់ជរា និងអ្នកមានជំងឺ ចំនួន ៩០គ្រួសារ ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ ចំនួន ០៤ខ្សែ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។